ដោយ៖ សែម វណ្ណា
មណ្ឌលគិរី៖
បុរសវ័យចំណាស់ជនជាតិដើមភាគតិចព្នង លោក ជុច ជែល គឺជាជនជាតិដើមភាគតិច មួយរូបដែលមានជំនាញត្បាញ
«កាផា» នៅក្នុងសហគមន៍ភូមិពូតាំង សង្កាត់រម្យនា ក្រុងសែនមនោរម្យ
ខេត្តមណ្ឌលគិរី។ លោក ជុច ជែល អាយុ៥៤ ឆ្នាំ មានជំនាញត្បាញ «កាផា»
នេះតាំងពីកុមារមកម្លេះ ដោយសារលោកឃើញឪពុកម្ដាយ ពូមីង តាយាយ ត្បាញ «កាផា»
ហើយលោកក៏មានចំណាប់ អារម្មណ៍រៀនបន្ត។
បុរសទឹកមុខប្រជាប្រិយសម្បុរស្រអែម
លោក ជុច ជែល បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង
ក្រោយយុវជនជនជាតិដើម ភាគតិចព្នង មិនមានការចាប់អារម្មណ៍ពីការត្បាញ «កាផា» ដូចកាល ពីលោកនៅក្មេងៗនោះទេ។
មូលហេតុដែលនាំឲ្យ យុវជនជនជាតិដើមភាគតិចព្នងជំនាន់ក្រោយមិន មានការចាប់អារម្មណ៍អំពីរបៀបត្បាញ
«កាផា» គឺដោយសារមិនមាន សហគមន៍ចុះបង្រៀន និងមិនមាន អ្នកចេះត្បាញ «កាផា»
ច្រើនដូចកាលពីជំនាន់មុននោះឡើយ។
![]() |
លោក ជុច ជែល អាយុ៥៤ ឆ្នាំកំពុងសម្ភាសជាមួយអ្នកសារព័ត៌មានថ្មីៗ២៥
កាលពីថ្ងៃទី ២៤ ខែមេសា ២០១៨។ រូបថត៖ ប៉ាន់ បូនី
|
«ក្មេងៗឥឡូវ មិនសូវចាប់អាម្មណ៍ពីការត្បាញ
ដោយសារភាគច្រើនពួកគេចេញទៅរកស៊ីខាងក្រៅ ស៊ីឈ្នួលធ្វើចម្ការ អ្នកខ្លះរៀនសូត្រ
និងមិនមានសហគមន៍បង្រៀនត្បាញនោះឡើយ »។ នេះបើតាមសម្ដីរបស់ លោក ជុច ជែល ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ២៥
ទាំងទឹកមុខ ក្រៀមក្រម។ លោក ជែល បានបន្ថែមទៀតថា ប្រសិនបើមាន អ្នកឧបត្ថម្ភថវិកាដើម្បីរក្សាវប្បធម៌ដើមរបស់ជនជាតិភាគតិច
លោកនឹងបង្រៀនពីរបៀបធ្វើ «កាផា» នេះឲ្យក្មេងជំនាន់ ក្រោយចេះដើម្បីអភិរក្ស ឧបករណ៍ប្រពៃណីជនជាតិដើមតិចព្នង
ឲ្យបានឋិតថេរ។
ទន្ទឹមនឹងការប្រឈមបាត់បង់ «កាផា» របស់លោក ជុច
ជែល លក់មួយបានត្រឹមតែ៨ម៉ឺនរៀលតែប៉ុណ្ណោះ ប៉ុន្តែត្រូវចំណាយ ពេលប្រមាណ១ សប្ដាហ៍
ទើបត្បាញរួចរាល់។ «កាផា» មានក្បាច់ត្បាញជាច្រើនទៀត ប៉ុន្តែលោក ជុច ជែល ក៏មិនចេះអស់នោះដែរ។
យ៉ាងណាមិញ លោកត្រូវទៅរកកាប់ឬស្សីពីក្នុងព្រៃឆ្ងាយពីផ្ទះ ដើម្បីយកមកត្បាញនៅក្នុង គេហដ្ឋានរបស់ខ្លួន។
ពេលខ្លះ លោក ជុច ជែល ត្រូវចំណាយពេលមួយ សប្ដាហ៍ ឬច្រើនជាងនេះតាមកម្លាំងរបស់លោក
បន្ទាប់ពីលោកទំនេរការងារពីចម្ការ។ ដោយសារការងារ ចម្ការមានការរវល់ខ្លាំង លោកភាគច្រើនចំណាយពេលត្បាញ
ពេលយប់បន្ថែម នៅពេលមានការកម្មង់ទិញ ពីអ្នកភូមិពូតាំង និងភ្ញៀវបរទេស
មួយចំនួនតូចផងដែរ។
![]() |
លោក ជុច ជែល អាយុ៥៤ ឆ្នាំកំពុងសម្ភាសជាមួយអ្នកសារព័ត៌មានថ្មីៗ២៥
កាលពីថ្ងៃទី ២៤ ខែមេសា ២០១៨។ រូបថត៖ ប៉ាន់ បូនី
|
ភូមិគំរូជនជាតិដើមភាគតិចព្នង ពូតាំង
នៃក្រុងសែនមនោរម្យ មិនមានចាស់ទុំ បង្រៀនកូនៗរបស់គេ អំពីរបៀបត្បាញ «កាផា»
ដោយសារចាស់ទុំទាំងនោះ ក៏មិនសូវមានចំណេះធ្វើ «កាផា» នេះដូចចាស់ៗ ជំនាន់ដើមក្នុងភូមិពូតាំងនោះឡើយ។
ពោល គឺចាស់ៗដែលនៅប្រកបរបរធ្វើចម្ការភាគច្រើន ទិញឬខ្ចី «កាផា» ពីលោក ជុច ជៀល
ដើម្បីទៅចម្ការប៉ុណ្ណោះ។ លោក ជុច ជៀល មានកូនចំនួន២នាក់ ហើយកូនៗរបស់លោក មិនចេះត្បាញ
ឬចង់រៀនសូត្របន្តពីលោកនោះទេ។ កូនៗ ទាំង២របស់លោក ក៏ប្រកបរបរស្រែចម្ការនោះដែរ
ដោយពួកគេដាំស្វាយចន្ទី និងផ្លែប័រ។
ជាសារផ្ញើរជូនដល់អង្គការ ឬស្ថាប័ន
ដែលចាប់អារម្មណ៍ចង់អភិរក្ស «កាផា» នៅភូមិ ពូតាំង ក្រុងសែនមនោរម្យ លោក ជុច ជែល ស្នើរឲ្យអង្គការពាក់ព័ន្ធបើកវគ្គបណ្ដុះបណ្ដាលពីរបៀបត្បាញ
«កាផា» នេះ ដើម្បីទុកជាកេរ្តិ៍មរកតសម្រាប់ជនជាតិដើមភាគតិចព្នង និងដល់ក្មេងៗជនជាតិដើម
ជំនាន់ក្រោយ៕
Credit: https://thmeythmey.com/?page=detail&id=78228
Credit: https://thmeythmey.com/?page=detail&id=78228
Comments
Post a Comment