បុរាណវិទូ ពន្យល់ការហៅឈ្មោះ «ប្រាសាទប្រែរូប»



សៀមរាប៖ ប្រាសាទប្រែរូប ជាប្រាសាទដ៏ល្បីល្បាញមួយក្នុងរមណីយដ្ឋានអង្គរ។ ប្រាសាទនេះ ជាកន្លែងពេញនិយមមួយសម្រាប់ទេសចរ គយគន់ថ្ងៃលិច។ លុះពេលព្រះអាទិត្យអស្ដង្គត ពន្លឺពណ៌មាស បានចែងចាំងវាលស្រែ និងចាំងមកប្រាង្គប្រាសាទ គួរឱ្យទស្សនាមិនជិនណាយ។ ទេសចរភាគច្រើន ចូលចិត្តទស្សនាថ្ងៃលិចនៅប្រាសាទនេះ នាខែវស្សា ស្របពេលវាលស្រែរបស់អ្នកស្រុក ក្លាយជាពណ៌មាស ដោយសារស្រូវទុំ។


ប្រាសាទប្រែរូប មានវ័យចំណាស់តាំងពីសតវត្សទី១០ ឆ្នាំ៩៦១នៃគ.ស ដែលសង់ឡើងក្នុងរាជព្រះបាទព្រះបាទរាជេន្ទ្រវម៌្មទេវ។ ប្រាសាទប្រែរូប ជាសំណង់អំពីឥដ្ឋដែលធំជាងគេនៅក្នុងសម័យអង្គរ។ ប៉ុន្តែ ថ្មបាយក្រៀម និងថ្មភក់ ក៏ត្រូវបានគេប្រើប្រាស់ដើម្បីធ្វើជា កំពែង ខឿន សសរពេជ្រ ស៊ុមទ្វារ និងផ្ដែរ។ 


អ្នកស្រុក បាននិទានបន្តៗគ្នាពីការហៅឈ្មោះប្រាសាទប្រែរូបនេះ។ ប៉ុន្តែបុរាណវិទូ និងអ្នកស្រាវជ្រាវ បានពន្យល់តាមបែបបុរាណវិទ្យា និងបានសិក្សាពីឈ្មោះដើមនៃប្រាសាទនេះ។ លោក សួម សុភា បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា បកស្រាយពីអត្ថន័យ នៃឈ្មោះប្រាសាទប្រែរូបនេះ។ ដើម្បីជ្រាបច្បាស់ សូមទស្សនាបទសម្ភាសរវាងលោក សែម វណ្ណា អ្នកសារព័ត៌មាន និងលោក សួម សុភា ដូចខាងក្រោម៖ 



Comments