រដ្ឋាភិបាលអនុម័តគម្រោងសាងសង់ចំនួន ១.៦៤៣ នៅឆមាសទី ១


ទិដ្ឋភាពអាគារភាគខាងជើងនៃរាជធានីភ្នំពេញ។ រូបថត៖ សែម វណ្ណា 


ដោយ៖ សែម វណ្ណា

ភ្នំពេញ៖ ប្រទេសកម្ពុជាមានភាពរីកចម្រើនយ៉ាងខ្លាំងក្នុង១ទស្សវត្តចុងក្រោយនេះលើវិស័យសំណង់ និងអចលនទ្រព្យ។ វិស័យទាំងនេះ បានប្រែមុខមាត់ប្រទេសកម្ពុជាឲ្យក្លាយទៅជាប្រទេសជឿនលឿនមួយដោយមានហេដ្ឋារចនាសម្ព័ន្ធស្រស់ស្អាត និងអាគារខ្ពស់ៗជាច្រើន។

ធនាគារជាតិ បានចេញរបាយការណ៍ប្រចាំឆមាសទី១ ថា វិស័យសំណង់បានរួមចំណែកលើសេដ្ឋកិច្ចកម្ពុជា ១១,៥%។ យើងឃើញថា វិស័យសំណង់បានកំពុងរីកចម្រើនយ៉ាងខ្លាំងក្នុងប្រទេស កម្ពុជា។​
យោងតាមរបាយការណ៍ប្រចាំឆមាសទី១ របស់ក្រសួងដែនដី សំណង់ នគរូបនីយកម្ម បានឲ្យដឹងថា ក្រសួងបានអនុម័តគម្រោងចំនួន ១ ៦៤៣ មានតម្លៃជាង ២, ពាន់លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០១៨។

ក្រសួងបានគូសបញ្ជាក់កាលពីពេលថ្មីៗនេះថា គម្រោងដែលទទួលបានអាជ្ញាប័ណ្ណនេះមានទំហំជាង ៥, លានម៉ែត្រការ៉េនៃការសាងសង់។

គម្រោងសាងសង់នេះនឹងបង្កើតការងារប្រចាំថ្ងៃចំនួន ១៨០,០០០ ដល់ប្រជាជនកម្ពុជា ដែលមានប្រាក់បៀវត្សប្រចាំខែប្រហែល ៤០០ ដុល្លារទៅ២.៥០០ ដុល្លារសម្រាប់កម្លាំងពលកម្មម្នាក់។ គម្រោងទាំងនេះ ជួយប្រទេសកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រដោយសារតែកម្មករនិយោជិតត្រូវការដើម្បីបញ្ចប់គម្រោងសាងសង់ទាំងអស់។

ឧស្សាហកម្មសំណង់នៅក្នុងប្រទេសកម្ពុជាបង្កើតការងារប្រមាណ២៦០ ០០នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កម្មករនិយោជិតចំនួន១៣០ ០០០ នាក់នៅរាជធានីភ្នំពេញ។ ចំនួនកម្មករសំណង់នៅក្នុងប្រទេសកម្ពុជាកំពុងកើនឡើងជាលំដាប់ ខណៈដែលគម្រោងសាងសង់ជាច្រើននាពេលខាងមុខត្រូវបានអនុម័តដោយក្រសួង៕

Comments