វិស័យសំណង់រួមចំណែកសេដ្ឋកិច្ច១១, ៥% ដល់កម្ពុជា



អាគារ The Bridge ដែលទើបតែបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០១៨។ រូបថត៖ សែម វណ្ណា
ដោយ៖ សែម វណ្ណា

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា វិស័យសំណង់បានរួមចំណែកដល់កំណើនសេដ្ឋកិច្ច ១១,% ក្នុងឆ្នាំ ២០១៨ ខណៈសេដ្ឋកិច្ចកម្ពុជាមានកំណើន ៧% ក្នុងឆ្នាំ២០១៨។

យោងតាមរបាយការណ៍ប្រចាំឆមាសទី១ឆ្នាំ២០១៨ របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជាបន្តមានកំណើនរឹងមាំដែលគាំទ្រដោយវិស័យសំណង់ ១១,% ទេសចរណ៍ ១២,% និងការនាំចេញ ១១,% នៅឆមាសទី ១ ក្នុងឆ្នាំ ២០១៨ ខណៈពេលផលិតក្នុងវិស័យកម្មកសិកម្មកំពុងកើនឡើងដោយសារអំណោយផលអាកាសធាតុ។


វិស័យសំណង់បន្តមានកំណើនខ្ពស់បើទោះបីជាមានការថមថយល្បឿនបន្តិចបន្តួចក៏ដោយ។ កត្តាអភិវឌ្ឍន៍នៃសំណង់នេះ គឺដោយសារការនាំចេញ កត្តាឥណទានចំពោះវិស័យសំណង់ និងគម្រោងវិនិយោគ ។ ការនាំចេញសម្ភារៈសំណង់បានកើនឡើងប្រមាណ ២៧% បើប្រៀបធៀបទៅនឹងឆ្នាំមុន​ខណៈ​ ឥណទានវិស័យសំណង់បានកើនឡើង ៣០% ក្នុងឆមាសទី ១ នេះ។

ទន្ទឹមនឹងនេះដែរ សេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍ត្រូវបានកើនឡើងពី៤,% ក្នុងឆ្នាំ ២០១៧ ដល់៤,% នៅក្នុងឆ្នាំ ២០១៨ ប៉ុន្តែវានឹងកើនឡើងដល់៥,% ក្នុងឆ្នាំ ២០១៩ ។ ម្យ៉ាងវិញទៀតគម្រោងអភិវឌ្ឍន៍អភិវឌ្ឍន៍មានទំហំប្រមាណ ១៤% នៃគម្រោងចំនួនសរុបចំនួន ១ ៧៤២ ដោយសារគម្រោងសំណង់ថ្មីៗ ផ្ដោតលើសំណង់មានតម្លៃទាបជាងមុន ដើម្បីផ្គត់ផ្គងតម្រូវការរបស់ប្រជាជន៕​


Comments