វិស័យកសិកម្ម បានរួមចំណែកត្រឹមតែ២% ប៉ុណ្ណោះ ដល់កម្ពុជា


អាគារ និងខុនដូតំបន់បឹងកក់កំពុងត្រូវបានសាងសង់។ រូបថតដោយ៖ សែម វណ្ណា
ដោយ៖ សែម វណ្ណា

ភ្នំពេញ៖ បច្ចុប្បន្ននេះ សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពរឹងមាំជាមួយនឹងកំណើន៧ភាគរយក្នុងមួយឆ្នាំ។ សេដ្ឋកិច្ចកម្ពុជាផ្អែកលើវិស័យធំៗជាច្រើន ដូចជា កសិកម្ម ឧស្សាហកម្ម សំណង់ ទេសចរណ៍ សេវាកម្ម កាត់ដេរ  និងវិស័យធំៗជាច្រើនទៀត។

នៅឆ្នាំ២០១៨ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថាមានកំណើនចំនួន៧ភាគរយក្នុងឆ្នាំ២០១៨ ស្របទៅនឹងការព្យាកររបស់ធនាគារអភិវឌ្ឍន៍អាស៊ី និងមូលនិធិរូបិយវត្ថុអន្តរជាតិជាច្រើនទៀត។ នេះបើតាមរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ ២០១៨ របស់ធនាគារជាតិកម្ពុជា។

ជាមួយគ្នានេះ វិស័យកសិកម្ម បានរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជា ត្រឹមតែ ២ភាគរយប៉ុណ្ណោះ ខណៈវិស័យសំណង់ ១១,៥%  វិស័យឧស្សាហកម្មប្រមាណ ១០,២% សេវាកម្មប្រមាណ ៦,៤% ទេសចរណ៍ ១២,៥% និងការនាំចេញ១១,៦%។

វិស័យកសិកម្ម ងើបឡើងជាមួយនឹងកំណើនបរិមាណផលិតផលស្រូវដែលជាដំណាំចំបងរបស់កម្ពុជា និងការកើនឡើងផលិតផលកៅស៊ូ បើទោះបីជាកម្លាំងពលកម្មក្នុងវិស័យនេះបានថយចុះ។ ផលិតផលកសិកម្មបានបន្តកើនឡើងសោយសារការធ្វើទំនើបកម្មការផលិត ការលើកកម្ពស់ផលិតភាព និងការបង្កើនរដូវដាំដុះ៕​


Comments