ស្ថាបនិកហាងនំខ្មែរ នាឡិ៖ ខ្ញុំមានគោលដៅលក់ Franchise ទៅបរទេស


ដោយ៖ សែម វណ្ណា
ភ្នំពេញ៖ លោក​ អ៊ិន​ ច័ន្ទ​ធា​រ៉ា ​ស្ថាប​និក​ហាង​នំ​ខ្មែរ​ នាឡិ ​មាន​គោល​ដៅ​លក់​ Franchise​ ទៅ​បរ​ទេស​​នា​​ថ្ងៃ​​អ​នា​​គត​បន្ទាប់​ពី​ហាង​នំ​ខ្មែរ​ដំ​បូង​គេ​នៅ​ប្រ​ទេស​កម្ពុជា​នេះ​ទ​ទួល​បាន​ការ​គាំ​ទ្រ​ពី​អ​តិ​ថិ​ជន​ជាតិ​ និង​ជន​បរ​ទេស​។​

លោក​ អ៊ិន​ ច័ន្ទ​ធា​រ៉ា​ បាននិយាយថា “ខ្ញុំ​មាន​គោល​ដៅ​នា​ពេល​អ​នា​គត​​ដើម្បី​លក់​Franchise ​ទៅ​បរ​ទេស​ ព្រោះ​យើង​មាន​រូប​មន្ត​​ធ្វើ​តាម​​ស្ដង់​ដា​​ត្រឹម​ត្រូវ​ និង​មាន​អ​នា​ម័យ​ខ្ពស់​ ហើយ​ធា​នា​នូវ​គុណ​ភាព​ជា​ចំ​បង​ដល់​អ​តិ​ថិ​ជន​” ។​​


ដើម្បី​ឲ្យ​និ​មិត្ត​សញ្ញា​របស់​យើង​មាន​គុណ​ភាព​ល្អ ​និង​​អាច​លក់​ ​Franchise ​បាន ​គឺ​ទាម​ទារ​ឲ្យ​​យើង​​មាន​គោល​ការណ៍​ច្បាស់​លាស់​ និង​ធា​នា​នូវ​គុណ​ភាព​ខ្ពស់​ថែម​ទៀត​ ទើប​យើង​អាច​លក់​Franchise ​បាន​។

“ខ្ញុំ​លើក​ទឹក​ចិត្ត​ឲ្យ​យុវជន​វ័យ​ក្មេង​ដែល​មាន​បំ​ណង​រក​ស៊ី​គួរ​តែ​បង្កើត​និ​មិត្ត​សញ្ញា​ជា​ខ្មែរ​មួយ​  ប៉ុន្តែ​យើង​​នឹង​ជួប​​នូវ​បញ្ហា​ច្រើន​។ យើង​ត្រូវ​សម្លឹង​មើល​អំ​ពី​សក្តា​នុ​ពល​របស់​យើង​ជា​មុន​សិន​ ថា​តើ​វា​មាន​​ឪ​កាស​ក្នុង​​ការ​​ចាប់​​យក​ទី​ផ្សារ​បែប​Franchise ​ដែរ​ឬ​ទេ ​ហើយ​តើ​យើង​មាន​គោល​​ន​យោ​បាយ​អ្វី​ខ្លះ​​ដើម្បី​ជំ​រុញ​ឲ្យ​​ផលិត​​ផល​​របស់​
យើង​ដើរ​តួរ​ជា​ Franchise ​បាន​”​  នេះ​បើ​តាម​សម្ដី​របស់​លោក​ ច័ន្ទ​ធា​រ៉ា​។


សូម​បញ្ជាក់​ថា​​ ហាង​​នំ​​ខ្មែរ នាឡិ ​​មាន​លក់​នំ​ខ្មែរ​ចំ​នួន​ ១៥ ​មុខ ​និង​គ្រោង​បន្ថែម​ឲ្យ​បាន​គ្រប់ ​៣៤​មុខ​ ​ហើយ​ហាង​នំ​ខ្មែរ​ នាឡិ ​មាន​សា​ខា​ចំ​នួន​ ១​ ​កន្លែង​នៅ​ស្ថា​នីយ​ប្រេង​ឥន្ធនះ​ PTT​ ផ្លូវ​ម៉ៃ​ដា ​និង​គ្រោង​នឹង​បើក​សាខា​បន្ថែម​ចំនួន​ ២ ​ទៀត​នៅ​តាម​ស្ថានីយ​ប្រេង​ឥន្ធនះ ​PTT៕​​

Comments