![]() |
អាណាព្យាបាលរបស់បេក្ខជន
និងបេក្ខនារីប្រឡងបាក់ឌុប កំពុងចាំកូនចេញពីប្រឡងនៅមណ្ឌល វិទ្យាល័យ ជាស៊ីម
សន្ធរម៉ុក។ រូបភាពដោយ៖ សែម វណ្ណា
|
ដោយៈ សែម វណ្ណា និង សាម សាវ័ន
អាណាព្យាបាលបេក្ខជន
បេក្ខនារី ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ព្រួយបារម្ភពីបញ្ហាចរាចរណ៍ក្នុងរាជធានីភ្នំពេញ
ខណៈការប្រឡងបានប្រព្រឹត្តទៅយ៉ាងរលូននៅថ្ងៃដំបូងនឹងកំពុងដំណើរការនៅថ្ងៃចុងក្រោយនេះ។
អ្នកស្រី
សែម សាវឿន មានទីលំនៅក្នុង ខណ្ឌ សែន អាណាព្យាបាលរបស់បេក្ខនារីម្នាក់
បានឲ្យដឹងថា អ្នកស្រី ចេញមកពីផ្ទះវេលាម៉ោង ៥ ព្រឹក ព្រោះខ្លាចមានការស្ទះចរាចរណ៍ដូចសព្វថ្ងៃ
ធ្វើឲ្យមកដល់មណ្ឌលប្រឡងយឺត និងមិនបានចូលប្រឡង។
“ផ្ទះនៅឆ្ងាយពីមណ្ឌលប្រឡង ទើបខំនាំកូនស្រីមកប្រឡងឲ្យបានមុនពេលវេលា
ដើម្បីត្រៀមខ្លួនឲ្យបានល្អក្នុងការប្រឡង” នេះបើតាមសម្ដីរបស់អ្នកស្រី សាវឿន។
លោក
សុខធី រស់នៅខណ្ឌដង្កោ មានកូនប្រុសប្រឡងម្នាក់នៅមណ្ឌល វិទ្យាល័យ ជាស៊ីម
សន្ធរម៉ុក បាននិយាយថា លោក ពិតជាបារម្ភពីការកកស្ទះចរាចរណ៍ជាខ្លាំង
ហើយលោក បានក្រោកពីព្រឹកដើម្បីជូនកូនមកកាន់មណ្ឌលប្រឡង។
លោក
បាននិយាយទៀតថា លោកក្រោកពីព្រឹកដើម្បី
ធ្វើដំណើរមកកាន់មណ្ឌលប្រឡងឲ្យបានមុនរថយន្តដឹកកម្មកររោងចក្រ តាមបណ្ដោយផ្លូវជាតិលេខ៣
ព្រោះខ្លាចមានការកកស្ទះនៅតាមផ្លូវ ប៉ុន្តែនៅខាងមុខមណ្ឌលប្រឡង
មានការសម្រួលចរាចរណ៍ពីមន្ត្រីប៉ូលីសជាច្រើននាក់នៅមុខមណ្ឌលប្រឡងផ្ទាល់តែម្ដង។
អ្នកស្រី
យ៉ុន ស្រីណាង រស់នៅក្នុងខណ្ឌ បាននិយាយថា ដោយសារខ្លាចស្ទះផ្លូវ ទើបចេញដំ
ណើរតាំងពីព្រឹកប្រលឹម ជូនកូនស្រីមកប្រឡង ឲ្យបានមុនម៉ោង និងទាន់ពេលវេលា។
អ្នកស្រី
ណាង បានបន្ថែមទៀតថា “បើកាលណាយើងមកយឺតពេលប្រឡងនោះ
ប្រធានមណ្ឌលនឹងបិទទ្វារមណ្ឌលប្រឡង មិនអនុញ្ញាតិ ឲ្យបេក្ខជនចូលឡើយ។”
ចំណែកអាណាព្យាបាលសិស្សម្នាក់ទៀត
សុំមិនបញ្ចេញឈ្មោះ បាននិយាយថា អ៊ំស្រី ជូនកូនមកប្រឡងតាំងពីព្រឹក
ហើយក្រោករៀបចំតាំងពីម៉ោង ៣ ព្រឹក ដើម្បីកុំអោយភ្លេចសម្ភារៈប្រឡងផ្សេងៗ
និងមកកាន់មណ្ឌលប្រឡងឲ្យបានមុនម៉ោងប្រឡង ជាសវាងស្ទះចរាចរណ៍។
“ខ្ញុំមានភាពសប្បាយរីករាយយ៉ាងខ្លាំងពេលឃើញមានមន្រ្តីប៉ូលីសជួលសម្រួលចរាចរណ៍។”
នេះបើតាមសម្ដីរបស់អ៊ំស្រីនិយាយទាំងទឹកមុខរីករាយ។
សូមបញ្ជាក់ថា
ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០១៦-២០១៧ កំពុងដំ ណើរការទៅយ៉ាងរលូន
ហើយមានមន្ត្រីប៉ូលីសសម្រួលចរាចរណ៍នៅគ្រប់មណ្ឌលប្រឡងទូទាំងប្រទេស៕
Comments
Post a Comment