អាជ្ញាធរប្រទេស អេក្វាឌ័រ ឃុំខ្លួននាវិកនេសាទជនជាតិ ចិន

អា​ជ្ញា​ធរ​នៅ​ប្រ​ទេស​ អេ​ក្វា​ឌ័រ​ បាន​ឃុំ​ខ្លួន​នា​វិក​ទូក​នេ​សាទ​ចិន​ដែល​សង្ស័យ​ថា​បាន​ចាប់​បាន​ត្រី​ឆ្លាម​ដែល​ជិត​ផុត​ពូជ​នៅ​កោះ​ហ្គា​ឡា​ប៉ា​ហ្គូស​។
ទូក​នេ​សាទ​ឈ្មោះ ​ Fu Yuan Yu Leng 999  ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រ​ជុំ​កោះ​ដែល​ជា​ទុន​បំ​រុង​សម្រាប់​ជី​វៈ​សមុទ្រ​ ដែល​មាន​ត្រី ​300 ​តោន​។
ភាគ​ច្រើន​បំ​ផុត​នៃ​ការ​ចាប់​  គឺ​ត្រី​ឆ្លាម​រួម​ទាំង​ប្រ​ភេទ​សត្វ​ដែល​ត្រូវ​បាន​អ​ភិ​រក្សផង​ដែរ​ ។
ស​មា​ជិក​នា​វិក​ប្រ​ហែល​ជា​ 20​ នាក់​ប្រ​ឈម​មុខ​នឹង​ការ​ជាប់​គុក​ 3​ ឆ្នាំ​ប្រ​សិន​បើ​រក​ឃើញ​ថា​មាន​កំ​ហុស​ក្នុង​ការ​ជួញ​ដូរ​​សត្វ​ត្រី​ជិត​ផុតពូជ។

ដោយៈ សែម​ វណ្ណា

Comments