ប្រទេស វ៉េណេហ្ស៊ុយអេឡា ចាប់ផ្ដើមបោះឆ្នោតសភាធម្មនុញ្ញ


គ្រប់​មណ្ឌល​បោះ​ឆ្នោត​ទាំង​អស់​សម្រាប់​ជ្រើសរើស​​ស​មា​ជិក​​ស​ភាធម្មនុញ្ញ​នៅ​ប្រ​ទេសវ៉េ​ណេ​ហ្ស៊ុយ​អេ​ឡា​ បាន​បើក​យុទ្ធនាការ​បោះ​ឆ្នោត​ហើយ​កាល​ពី​ម្សិល​មិញ​នេះ​ បើ​ទោះ​​បី​​ជា​​បក្ស​ប្រ​ឆាំង​ដឹក​នាំ​ធ្វើ​កូដ​កម្ម​ទូ​ទាំង​ប្រ​ទេស។


ការ​ឆ្នោតនេះគឺ​ដើម្បី​ជ្រើស​​រើស​ស​មា​ជិក ស​ភា​ធម្ម​​នុញ្ញ ចំ​នួន ៥៣៧ នាក់ ក្នុង​ចំ​ណោម​ ៥៤៥ នាក់ និង ៨ អាសនៈ ​ជា​កម្ម​សិទ្ធ​របស់​ជន​ជាតិ​ដើម​ភាគ​តិច​ នេះ​បើ​យោង​តាម​ក្រុម​ប្រឹក្សា​បោះ​ឆ្នោត​ជាតិបានឱ្យដឹង​។

លោក នីកូឡាស ម៉ា​ដូ​រ៉ុ  ប្រ​ធានា​ធិបតី ប្រ​ទេស វ៉េ​ណេ​ហ្ស៊ុយ​អេ​ឡា គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំ​ណោម​តួ​ឯក​ដំ​បូង​ដែល​បាន​ចូលទៅបោះ​ឆ្នោត​នៅ​កា​រិ​យា​ល័យ​បោះ​ឆ្នោត​មួយ​នៅ​ភាគ​ខាង​លិច​នៃ ​រដ្ឋ​ធា​នី​ កា​រ៉ា​កាស​។

ការ​បោះ​ឆ្នោត​សភា​​ធម្ម​នុញ្ញ​នេះ​​បាន​ផ្ដើមអនុវត្តតាំងពី ឆ្នាំ ១៩៩៩ មកម្ល៉េះ ដើម្បីតាក់តែង​ច្បាប់​រដ្ឋ​ធម្ម​នុញ្ញ ជាថ្មីដើម្បីដោះស្រាយបញ្ហាកក​ស្ទះផ្នែក​ន​យោ​បាយ​ដែល​បាន​ធ្វើ​ឲ្យ​ប្រ​ទេសមួយនេះនេះ​មាន​ភាព​វឹក​វរកាលពីជំនាន់នោះ។


គូរ​បញ្ជាក់​ថា  ការ​បោះ​ឆ្នោត​សភា​ធម្មនុញ្ញ​នេះ​មិន​មាន​វត្តមាន​របស់​បក្ស​ប្រ​ឆាំង​នោះ​ទេ ហើយ​បក្ស​ប្រ​​ឆាំង​ បាន​ផ្ដើម​ធ្វើ​កូដកម្ម​នៅទូ​ទាំង​ប្រ​ទេស៕


ប្រភព៖ http://news.xinhuanet.com/english

Comments