មនុស្ស ៥ នាក់ស្លាប់នៅក្នុងប្រទេស វ៉េណេហ្ស៊ុយអេឡា ខណៈ​បក្ស​ប្រ​ឆាំង​ចាប់​ផ្ដើម​កូដ​កម្ម​


មនុស្សយ៉ាងហោចណាស់ ៥ នាក់​ត្រូវ​បាន​ស្លាប់​នៅ​ក្នុង​ការ​ប៉ះ​ទង្គិចថ្មីមួយ​រវាង​ប៉ូ​លីស​ និង​បាតុ​ករ​នៅ​ប្រ​ទេស វ៉េ​ណេ​ហ្ស៊ុយ​អេ​ឡា​ ​ដែល​​កូដ​កម្ម​រយៈ​ពេល ​៤៨ ​ម៉ោង​បាន​អំ​ពាវ​នាវ​អោយ​គណ​បក្ស​ប្រ​ឆាំង​ចូល​កាន់​ដំ​ណែង​។
កា​រិ​យា​ល័យ​រដ្ឋ​អា​ជ្ញា​របស់​ប្រ​ទេស​វ៉េ​ណេ​ហ្ស៊ុយ​អេ​ឡា​ បាន​និ​យាយ​ថា​ បុ​រស​អា​យុ ​៤៩​ ឆ្នាំ​ម្នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​អំ​ឡុង​ពេល​ធ្វើ​បាតុ​កម្ម​នៅ​ក្នុង​រដ្ឋ​ Carabobo​ និង​ក្មេង​អាយុ​ ១៦​ ឆ្នាំ​បាន​ស្លាប់​នៅ​ El Paraiso រដ្ឋ​ Caracas កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។
គូ​ប្រ​ជែង​របស់​លោក​ម៉ា​ឌូ​រ៉ូ​ ប្រ​ធា​នា​ធិប​តី​ ប្រ​ទេស វ៉េ​ណេ​ហ្ស៊ុយ​​អេ​ឡា នៅ​ក្នុង​ប្រ​ទេស និង​នៅ​បរទេស​កំ​ពុង​ព្យា​យាម​ដាក់​សម្ពាធ​ដល់​លោក​ឱ្យ​បញ្ឈប់​គម្រោង​របស់​លោក​ដើម្បី​រៀប​ចំ​​ឡើង​វិញ​នូវ​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រ​ទេស​វ៉េ​ណេ​ហ្ស៊ុ​យ​អេ​ឡា​ជា​មួយ​ការ​បោះ​ឆ្នោត​មួយ​សម្រាប់​ស​ភា​ធម្ម​នុញ្ញ​នៅ​ថ្ងៃ​ទី​ 30​ ខែ​កក្កដា​។

គួរ​បញ្ជាក់​ថា  កូដ​កម្ម​នេះ​បាន​កើត​ឡើង​ខណៈ​សហ​រដ្ឋ​អា​មេ​រិច​ បាន​ប្រ​កាស​ដាក់​ទណ្ឌ​កម្ម​មន្រ្តី​ជាន់​ខ្ពស់​ប្រ​ទេស វ៉េ​ណេ​ហ្ស៊ុយ​អេ​ឡា​ ចំ​នួន​ ១៣ នាក់​៕

Comments