ប្រទេសសូម៉ាលី និង អ្នកគាំទ្ររបស់ខ្លួនស្វែងរកកិច្ចព្រមព្រៀងសន្តិសុខដើម្បីបង្កើនកងទ័ពនៅក្នុងសន្និសីទទីក្រុងឡុងដ៏



រដ្ឋាភិបាលសូម៉ាលី និងអ្នកគាំទ្របរទេសរបស់ខ្លួនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ១១ ខែ ឧសភា ថា ពួកគេបានធ្វើផែនការមួយដើម្បីព្យាយាម​និងពង្រឹងកងទ័ពប្រឆាំងជាមួយក្រុមសកម្មប្រយុទ្ធ អាល់ សាបាប ដែលបានគ្របដណ្ដប់លើសភាពអាហ្វ្រិក។

រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក បរីស ចនសុន បានថ្លែងក្នុងសន្និសីទក្រុងឡុងដ៏ថា  ផ្ដល់ឲ្យកងកម្លាំងសូម៉ាលី នូវបទបញ្ជា និងគ្រប់គ្រង ហើយធ្វើអោយពួគគេកាន់តែមានប្រសិទ្ធិភាព អនុញាត្តិឲ្យពួកគេដើម្បីរំដោះពី ភេរវករនៃតំបន់អាល់សាបាបហើយផ្ដល់សន្តិសុខដល់ពួកគេ។

កងទ័ពសហភាពអាហ្រិ្វកបានដណ្ដើមមកវិញនូវទីក្រុងសំខាន់និងទីប្រជុំជនជាច្រើនរបស់ប្រទេស សូម៉ាលី ពីក្រុមអាល់សាបាប ចាប់តាំងពីពួកគេបានបណ្ដេញចេញក្រុមឧទ្ទាម អាល់កៃដា ចេញពីរដ្ឋ ម៉ូហ្គាឌីសូ ក្នុងឆ្នាំ២០១០។ ប៉ុន្តែទាហ៊ានដែល​ត្រឡប់​មក​ពីប្រទេស កេនយ៉ា​ អេចុពី អ៊ុយហ្គង់ដានិងរដ្ឋផ្សេងៗទៀត នឹងចាក់ចេញក្នុងឆ្នាំ ២០១៨ ហើយសកម្មប្រយុទ្ធ​​អី​ស្លាម​​និយម​​ នៅតែបន្តគ្រប់គ្រងដើម្បីវាយប្រហារលើរដ្ឋធានីនិងតំបន់ផ្សេងទៀត។​

ថ្លែងក្នុងសន្និសីទ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាំងតូនីញ៉ូ ហ្គូធឺរ៉េស (Antonio Guterres) បានសន្យាផ្ដល់ការគាំទ្រ ដល់រដ្ឋាភិបាលសូម៉ាលី និងជម្រុញឲ្យសហគមន៍អន្តរជាតិឆ្លើយតបទៅនឹងបញ្ហាប្រឈមនាៗក្នុងប្រទេសសូម៉ាលី។


ប្រធានាធិបតីរដ្ឋសូម៉ាលីលោក មូហាម៉ាដ អាបដូលឡាហី​ មូហាម៉ាដ (Mohamed Abdullahi Mohamed)  បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងសេចក្ដីថ្លែងបញ្ចប់សន្និសីទថា កិច្ចព្រមព្រៀងសន្តិសុខជាមួយដៃរគូរបស់ខ្លួនគឺ អាចទទួលយកបាន និង អាចទទួលខុសត្រូវបាន​៕

Comments