អ្នកលក់ដូរត្រូវប្រឈមមុខការដាច់បាយនៅថ្ងៃធម្មតា


ចាស់ៗដែលជាអ្នកប្រកបរបរលក់ផ្កានៅខាងមុខព្រះបរមរាជ្យវាំងកាលពីថ្ងៃទី​ ១២ ខែ កញ្ញា ឆ្នាំ ២០១៦។ រូបថតដោយៈ សែម វណ្ណា
ភ្នំពេញ:  ប្រ​ជា​​ពល​រដ្ឋ​កម្ពុជា​មួយ​ចំនួន​ដែល​ជា​អ្នក​ប្រ​កប​របរ​លក់​ដូរ​នៅ​មុខ​ព្រះ​ប​រម​រាជ្យ​វាំង​ភាគ​ច្រើន​ជា​ក្មេង​និង​ជា​មនុស្ស​ចាស់​ក្រី​ក្រ​ជា​ច្រើន​នាក់​។ ​ចំ​ណែក​ក្មេង​ៗ​ទាំង​អស់​នោះ​ភាគ​ច្រើន​ជា​ក្មេង​កំ​ព្រា​និង​ជា​ក្មេង​ដែល​មាន​ជី​ភាព​ក្រី​ក្រ​។

​ប្រាក់​ចំ​ណូល​ដែល​ពួក​គេ​រក​បាន​ច្រើន​នោះ​គឺ​នៅ​ថ្ងៃ​ចុង​សប្ដាហ៏​ ប៉ុន្តែ​​សម្រាប់​ថ្ងៃ​ច័ន្ទ​ដល់​សុក្រ​វិញ​គេ​ពុំ​សូវ​លក់​ដាច់​នោះ​ទេ​។ គួ​បញ្ជាក់​ផង​ដែរ​ថា​ ប្រាក់​ចំ​ណូល​ដែល​បាន​ច្រើន​បំ​ផុត​នោះ​ភាគ​ច្រើន​ទ​ទួល​បាន​ត្រឹម​តែ​៤​ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ​។

“ ថ្ងៃសីលមានមនុស្សមកច្រើនគ្រាន់បើដែរហើយបានចំណូល៣ម៉ឺន។ តែបើថ្ងៃធម្មតាវិញបានត្រឹមតែ១ម៉ឺនរៀលតែប៉ុណ្ណោះ  នេះបើតាមសម្ដីរបស់លោកយាយដែលជាអ្នកលោកនៅទីនោះ។ 
លោកយាយបានបន្តទៀតថា​ សម្រាប់ថ្ងៃធម្មតាលក់ផ្កាអស់ត្រឹមតែ១៥ដុំទេ ហើយចំណេញបានត្រឹមតែ៣​ពាន់រៀលទៅ ៥ពាន់រៀលតែប៉ុណ្ណោះ

ចំណែកប្អូនប្រុសម្នាក់ឈ្មោះ ចន មានអាយុ១១ឆ្នាំដែលជាក្មេងលក់គ្រាប់សណ្ដែកបាយ និងគ្រាប់ពោតនៅមុខព្រះបរមរាជ្យវាំងបានឲ្យដឹងថា​ “ថ្ងៃនេះខ្ញុំលក់មិនដាច់ឡើយតាំងពីព្រឹកមក ហើយប៉ារបស់ខ្ញុំលក់បាន២ ពាន់រៀល គាត់យកទៅផឹកកាហ្វេបាត់


ប្អូនប្រុស ចន​ មិនបានចូលរៀនឡើយដោយសារតែបញ្ហាជីភាពគ្រួសាររបស់ ហើយប្ងូនប្រុសចន លក់ចំណីសត្វនៅមុខវាំងតាំងពីក្មេងមក៕



Comments