អត្ថបទដោយ សែម វណ្ណា
![]() |
ភ្នំពេញ: ការតាំងពិពរណ៏សៀវភៅលើកទី៥ត្រូវបានធ្វើឡើងនៅក្នុងបរិវេន្តបណ្ណាល័យជាតិក្រោមប្រធានបទ បង្កើនការអាន បង្កើនការសរសេរ( Instill reading Inspire
Writing ) ក្រោមវត្តមានរបស់ឯកឧត្តម ខៀវ កាញ្ញារិទ្ធិ
រដ្ឋមន្ត្រីក្រសួងព័ត៏មាន ព្រមទាំងអ្នកតំណាងអង្គការ ស្ថាប័នជាច្រើនទៀត។
នៅឆ្នាំ២០១៥
ការតាំងពិពរណ៏នេះទទួលបានទឹកប្រាក់ឧបត្ថមចំនួន១២០០០ដុល្លារ
និងមានអ្នកចូលរួមចំនួន១២០០០នាក់ ព្រមទាំងមានតង់សៀវភៅចំនួន៥០ស្តង់ផងដែរ។
ចំណែកឯពិពរណ៏លើកទី៥នេះ គ្រោងនិងចំណាយទឹកប្រាក់ចំនួន១៧០០០ដុល្លារ
និងមានអ្នកចូលរូមប្រហែលជា១៥០០០នាក់ ដែលមាន៦៥ស្តង់បានចូលរួម។
“នៅសកលលោក
គេអាចព្យាបាលជម្ងឺតាមរយះការអានសៀវភៅដោយកំណត់យកចំនួនសៀវភៅទៅតាមប្រភេទជម្ងឺឲ្យអ្នកមានជម្ងឺអានបាន
ហើយនេះជាពាក្យថ្មី វិធីថ្មីនៅសតវត្តទី២១ ប៉ុន្តែផ្ទុយពីកម្ពុជា” នេះបើតាមប្រសាសន៏របស់ឯកឧត្តម ខៀវ កាញ្ញារិទ្ធិ។
ឯកឧត្តមបានបន្ថែមទៀតថា “ការមើលទូរទស្សន៏វាគ្រាន់តែជាវិធីមួយក្នុងការក្នុងការទទួលព័ត៏មាន
ក៏ប៉ុន្តែការអានសៀវវាធ្វើឲ្យយើងមើលផង គិតផង ហើយគិតទៅវិញទៅមក”។
ប្អូនស្រីម្នាក់មកពីវិទ្យាល័យ
ភ្នំពេញថ្មី បានឲ្យដឹងថា “ខ្ញុំចូលចិត្តអានសៀវភៅតាំងពីតូចមក
ហើយខ្ញុំគិតថាការអានសៀវភៅមានសារះសំខាន់ណាស់សម្រាប់សិស្ស និស្សិត។
ហើយខ្ញុំគិតថាកម្មវិធីនេះគឺពិតជាល្អណាស់សម្រាប់ខ្ញុំ ព្រោះវាមានសៀវភៅច្រើនហើយខ្ញុំមិននឺយដើរទិញសៀវភៅតាមផ្សារ” ។
បញ្ជាក់ផងដែរថា
ពិពណ៏សៀវភោលើកនេះទទួលបានថវិការតាមរយះតង់សៀវភៅទាំងអស់នឹងការឧបត្ថមឯកឧត្តម ខៀវ
កាញ្ញារិទ្ធិ និងលោកជំទាវចំនួន១០០០ដុល្លារ ព្រមទាំងប្រភពជាច្រើនទៀត៕
Comments
Post a Comment