វិធីសាស្រ្តក្នុងការធ្វើបទ បង្ហាញអោយបានជោគជ័យ១០០%

​​
ការធ្វើបទបង្ហាញគឺ ជារឿងមួយដែលនិសិត្សនៅសកលវិទ្យាល័យមិនអាចគេចបាន។ តើធ្វើបែបណាដើម្បីអោយបទបង្ហាញរបស់អ្នកបានជោគជ័យ​នោះ?

.ការរៀបចំខ្លួន(​Be Well Prepared)៖​​ អ្នកត្រូវធ្វើការរៀបចំខ្លួនអោយបានល្អទុកជាមុន ព្រមទាំងមេរៀនផងដែរ។ អ្នកគួរតែធ្វើការហាត់សម( Rehearsal) អោយបានច្រើនដងមុ​ននឹងធ្វើបទបង្ហាញ​ដើម្បីអោយបានដឹងពីបពាក្យសម្ដីដែលអ្នកបានប្រើ ព្រមទាំងសម្លេងរបស់អ្នកផងដែរ។
.ទំនុកចឹត្ត ( Confidence ) ៖ ជាការពិតណាស់ ការនិយាយមុខមនុស្សជាច្រើនគឺបុគ្គលនោះតែងតែមានភាពភ័យខ្លាច ប៉ុន្តែអ្នកត្រូវតែមានភាពជឿជាក់លើខ្លួនអ្នក។​ អ្នកត្រូវមានទំនុកចឹត្តខ្ពស់ទៅលើការនិយាយរបស់អ្នក  ភាពខ្លាហ៊ានរបស់អ្នកអាចនាំអ្នកអោយសម្រេចជោគជ័យ។
. ការប្រើកាយវិការ( Gesture ) ៖ ការប្រើកាយវិការក្នុងការនិយាយគឺការធ្វើបទបង្ហាញដ៏អស្ចារ្យមួយ ព្រោះថាបើសិនជាអ្នកឈរនៅស្ងៀមហើយនិយាយទៅកាន់អ្នកទស្សនា(Audience) របស់អ្នក វាហាក់បីដូចពុំមានការចាប់អ្វីនោះឡើយ។ ហេតុនេះ អ្នកគួរប្រើកាយវិការរបស់អ្នកអោយបានសមរម្យ ក្នុងការនិយាយរបស់អ្នក។
. រូបភាព(Posture or slide ) ៖​ អ្នកត្រូវប្រាកដថា slide ឬ​ Posture របស់អ្នកអាចធ្វើអោយអ្នកទស្សនា ឬ មិត្តភ័ក្ររបស់អ្នកអាចមើលឃើញយ៉ាងច្បាស់។ អ្នកត្រូវគិតទៅលើអក្សរដែលអ្នកបានសរសេរ ថាតើវាមានរបៀបព្រមទាំងច្បាស់ដែរឬទេ។ សូមអ្នកប្រើអក្សរពណ៏ណាដែលអាចអោយអ្នកខាងក្រោយមើលឃើញបានច្បាស់។
. ការប្រើប្រាស់ភ្នែក( Eyes contact )៖​ ការប្រើប្រាស់ភ្នែក គឺសំខាន់ខ្លាំងណាស់សម្រាប់ទាក់ទាញមនុស្សអោយធ្វើការយកចិត្តស្ដាប់អ្នកនិយាយ។​ សូមអ្នកប្រើភ្នែកដ៏ស្រទន់របស់អ្នកទៅកាន់មនុស្សដែលកំពុងតែមើលអ្នកនិយាយ​ ហើយធ្វើការផ្លាសប្ដូរក្រសែរភ្នែករបស់អ្នកទៅកាន់ពួកគេ។


Comments